មកស្គាល់ក្រុមហ៊ុនលំដាប់លេខមួយលើពិភពលោក ផ្នែក បច្ចេកវិទ្យាសម្រស់

0
2895

បច្ចេកវិទ្យាបាននឹងកំពុងផ្លាស់ប្តូរនិយមន័យនៃ ពាក្យថា «សម្ផស្ស»។ បច្ចេកវិទ្យានិងសេវាកម្មឌីជីថលថ្មីៗកំពុងធ្វើឱ្យពិភពនៃសម្ភស្សដើរលឿនជាងពេលមុនៗហើយឌីជីថលមិនត្រឹមតែជួយបានច្រើនក្នុងអាជីវកម្មទេ តែជាបដិវត្តមួយដែលរីកទៅមុខជានិច្ច។

សម័យនេះ បើអត់ដើរដោយមានឌីជីថល ជួយទេ ក្រុមហ៊ុនសម្ផស្សធំប៉ុនណាក៏នឹងដួលរលំដែរដោយសារថា សម្ផស្សនិងឌីជីថលជាគូរនឹងគ្នា។

ជាក់ស្តែងដូចក្រុមហ៊ុន L’Oreal របស់់បារាំងដែលជាអ្នកនាំមុខគេផ្នែកថែរក្សាសម្ផស្ស ថែរក្សាសក់ និង ទឹកអប់កំពុងធ្វើការជាមួយក្រុមអ្នក Startup ពាសពេញពិភពលោក។ បច្ចុប្បន្នវាគ្រប់គ្រងបាន ១/៣ នៃចរាចរណ៍សម្ផស្សនៅលើហ្វេសប៊ុក និង ២ ភាគរយនៃចរាចរណ៍គេហទំព័រសម្ផស្សសរុបនៅទូទាំងពិភពលោក)
ហើយបានរីកចម្រើនយ៉ាងខ្លាំងនូវជំនួញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលបង្កើតបានប្រហែល ៣ ពាន់លានអុឺរ៉ូ (€3 billion)កាលពីឆ្នាំមុន ឬប្រហែល ១១% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសម្រស់លេខមួយនេះ ក៏បានជួលអ្នកជំនាញឌីជីថលជាង ២,០០០ នាក់បណ្តុះបណ្តាលមនុស្ស ២២.០០០ នាក់ដើម្បីកែលម្អឌីជីថលនិងរៀបចំក្រុមទីផ្សាររបស់ខ្លួនឡើងវិញ។ គួរបញ្ជាក់ផងដែរថា L’Oreal មានបុគ្គលិកធ្វើការរហូតដល់ទៅ 86000 នាក់។

Source: fortune.com

នាយកប្រតិបត្តិក្រុមហ៊ុន L’Oreal លោក Jean-Paul Agon បានថ្លែងនៅក្នុងកម្មវិធី Viva Technology ថា៖ នេះគ្រាន់ជាការចាប់ផ្តើមប៉ុណ្ណោះ! យើងបានបំឡែងអោយវាដើរទៅហើយ តែនេះគ្រាន់ជាដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយជំហានទីមួយត្រូវបានបញ្ចប់ទៅដោយជោគជ័យស្មានមិនដល់។

គាត់បានបន្ថែមថា៖ ឌីជីថលគឺជាបេះដូងនៃអ្វីៗទាំងអស់; ទាំងការលក់ ទីផ្សា ទំនាក់ទំនង ខ្សែរសង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ និង ប្រតិបត្តិការគ្រប់យ៉ាង។ ឥលូវយើងកំពុងឈានចូលដំណាក់កាលថ្មីមួយដោយផ្តោតលើអ្វីដែលអតិថិជនកំពុងជួបប្រទៈ សាកល្បង និង ទិញផលិតថែរក្សាសម្ផស្សព្រមទាំងម៉ាករបស់វាផងដែរ។ 

របាយការណ៍ពីការលក់ប្រចាំឆ្នាំ ២០១៨ គឺ  ២៦.៩ ពាន់លានអឺរ៉ូ (€26.9 Billion) ដែលធ្វើអោយគ្រប់គ្នាមានមោទនភាពជាខ្លាំងចំពោះការឈានមុខគេលើការច្នៃប្រឌិតបច្ចេកវិទ្យា & សម្រស់នេះឯង។ ក្រុមហ៊ុនមួយនេះចាប់ផ្តើមដំណើរឌីជីថលរបស់ខ្លួនកាលពី១០ឆ្នាំមុនមកម្លេះ គឺមុនពេលក្រុមហ៊ុនសាជីវកម្មអុឺរ៉ុបនិងមុខពេលក្រុមហ៊ុនធំៗក្លាយជាដៃគូររបស់ខ្លួនទៅទៀត។


ប្រភព៖  innovator.news

LEAVE A REPLY

Please enter your comment!
Please enter your name here