អ្វីទៅជាបដិវត្តឧស្សាហ៍កម្ម ៤.០?

0
7108
Adobe Stock

វាជាយុគ្គសម័យឌីជីថល ជាដំណើររីកចម្រើនខ្លាំងនៃឌីជីថលកុំព្យូទ័រ (Digital Computing) ហើយវាជាល្បឿននៃការទៅដល់នៃសង្គមវិទ្យាសាស្រ្ត។ សង្វាក់ផលិតកម្មនៅក្នុងឧស្សាហកម្ម ៤.០ ត្រូវបានតភ្ជាប់ និងអាចបញ្ជាតាមប្រព័ន្ធបច្ចេកវិទ្យាពីចម្ងាយ ហើយបដិវត្តនេះគឺជាការច្នៃប្រឌិតដែលកំពុងបង្កើតឡើងដើម្បីដោះស្រាយកង្វះធនធានមនុស្ស (ដូចជាកម្លាំងពលកម្មមនុស្ស) នៅក្នុងជំនាញមួយចំនួន វាក៏នឹងជួយអោយការរស់នៅរបស់យើងកាន់តែមានភាពងាយស្រួលជាងមុន ដោយមានជំនួយពីមនុស្សយន្ត និង បញ្ញាសិប្បនិម្មិត​​ (AI)។

គួរបញ្ចាក់ផងដែរថា៖ ឧស្សាហ៍កម្ម៤.០​ ត្រូវបានគេសម្មតថា រកឃើញ និង ផ្តួចផ្តើមគំនិតដោយសេដ្ឋវិទូល្បីឈ្មោះរបស់ពិភពលោក Klaus​ Schwab ដែលជាស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ជនជាតិអាល្លឺម៉ង។


លោកមានប្រសាសន៍ថា​៖ យើងមានសំណាង និង ឱកាសបង្កើតរូបបដិវត្តឧស្សាហ៍កម្មទី៤ ដែលនឹងផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃរបៀបដែលយើងរស់នៅ និងធ្វើការ ហើយវាមានសារៈសំខាន់ជួយអោយបណ្តាប្រទេសទាំងអស់រីកចម្រើន តែក៏នឹងមានប៉ះពាល់ជាងបដិវត្តឧស្សាហ៍កម្មមុនៗផងដែរ។

ឧស្សាហ៍កម្ម ៤.០ បានចាប់កំណើតតាំងពីដើមសតវត្សទី២១​ មកម្លេះ ប៉ុន្តែបណ្តាប្រទេសអាស៊ានមួយចំនួនតូច រួមទាំងកម្ពុជាផងនោះ ទើបចាប់ផ្តើមឩស្សាហកម្ម ៤.០  នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

នៅកម្ពុជាយើង ឧស្សាហ៍កម្ម ៤.០ ត្រូវបានយកមកប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ក្នុងវិស័យមួយចំនួន ដូចជា៖ វិស័យការពារជាតិ វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យគីមីសាស្ត្រ វិស័យពាណិជ្ជកម្ម វិស័យសេវាកម្មហិរញ្ញវត្ថុ វិស័យគ្រប់គ្រងសេវាដឹកជញ្ជូន វិស័យកសិកម្ម និងស្បៀងអាហារ វិស័យរោងចក្រផលិតកម្ម វិស័យអគ្គីសនី និងផ្គត់ផ្គង់ថាមពល វិស័យសុខាភិបាលសាធារណៈ វិស័យសេវាសង្គ្រោះបន្ទាន់ វិស័យរោងចក្រនុយក្លេអែរ និងកាកសំណល់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងគ្រប់គ្រងទឹកស្អុយ ។ល។

ចក្ខុវិស័យរយៈពេលវែងរបស់ប្រទេសកម្ពុជាគឺដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ រដ្ឋាភិបាលក៏មានគោលបំណងបញ្ចប់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ ២០២៣ ដូចដែលបានប្រកាសដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីខែមីនាឆ្នាំ ២០១៨។

អត្ថបទទាក់ទង៖ យុវជនកម្ពុជា និង បដិវត្តឧស្សាហកម្ម៤.០ ក្នុងកំឡុងកូវីដ-19

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior, Cambodia Development Center, VOA,

LEAVE A REPLY

Please enter your comment!
Please enter your name here