អ្វីទៅជា Shopify?

0
2530

Shopify គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (eCommerce Platform) មួយដែលមានគ្រប់សព្វអាចអោយអ្នកបង្កើត​ហាងអនឡាញមួយបានយ៉ាងងាយហើយអាចលក់ទៅច្រើនកន្លែងដូចជា តាមគេហទំព័រ ទូរសព្ទ បណ្តាញសង្គម ទីផ្សារអនឡាញ តាមតំបន់ និង អាចដាក់ជា Pop-up។ អ្នកក៏អាចគ្រប់គ្រងផលិតផល ស្តុក ការទូទាត់សាច់ប្រាក់ និងដឹកជញ្ជូនតាមរយៈ Shopify ផងដែរ។ 

Shopify ត្រូវបានដាក់នៅលើ Cloud ហើយដំណើរការលើWeb ស្រាប់ ដែលមានន័យថា​ អ្នកមិនចាំបាច់បារម្ភថា ពិបាក Upgrade ជួលជុល Software ឬ Web Servers ឡើយ។ វាផ្តល់អោយអ្នកនូវការបត់បែនយ៉ាងងាយស្រួលដើម្បីដំណើរការអាជីវកម្មរបស់អ្នកពីគ្រប់ទីកន្លែងអោយតែមានសេវា Internet។

បច្ចុប្បន្ននេះ នៅកម្ពុជាយើងមិនទាន់មានអ្នកស្គាល់ Shopify ច្រើននៅឡើយទេ ដោយម្នាក់ៗផ្តោតលើការលក់នៅលើ Facebook ប៉ុណ្ណោះ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្មទាំងឡាយក៏ដូចជាអ្នកដែលមានបំណងបើកហាងលើអនឡញនោះលោកអ្នកនឹងកាន់តែពន្លឿនភាពរីកចម្រើននៃអាជីវកម្មលើឌីជីថលដោយមិនចាំបាច់ចេះសរសេរកូដ។

ការវាយតម្លៃរួមមួយកាលពីខែមិថុនា​(Shopify Review 2020)​ បានអោយដឹងថា Shopify គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្អបំផុតនៅលើទីផ្សារសព្វថ្ងៃ។ វាត្រូវបានរចនាឡើងដើម្បីជួយមនុស្សឱ្យបង្កើតហាងលក់តាមអ៊ិនធ័រណែតដែលអាចធ្វើមាត្រដ្ឋានបានដោយមានលក្ខណៈពិសេសរាប់រយនិងកម្មវិធីរាប់ពាន់។ អ្នកអាចលក់ផលិតផលដោយផ្ទាល់នៅលើគេហទំព័ររបស់អ្នក នៅតាមផ្សារអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនដែលអាចរកលុយបានខ្ទង់លានដុល្លាក្នុងរយៈពេល 90 ថ្ងៃ។ តើអ្នកចាប់អារម្មណ៍អំពីវាឬទេ?

LEAVE A REPLY

Please enter your comment!
Please enter your name here