ហេតុអ្វីការលក់អនឡាញតាមទូរសព្ទ(Mobile Commerce)ជួយអោយអាជីវកម្មកាន់តែជោគជ័យ?

0
4999

បច្ចុប្បន្ននេះអ្នកញៀនស្មាតហ្វូនមានចំនួនច្រើនណាស់ បើយោងទៅតាមរបាយការណ៍ពី Skilled.co 82% នៃមនុស្សរាប់លានអ្នកមើលទូរសព្ទរបស់ពួកគេក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក ហើយ 73% គេងជាមួយវា គឺដាក់នៅក្បែរគ្រែតែម្តង។

ហេតុនេះហើយបានជាម្ចាស់អាជីវកម្មធំៗជាច្រើនបានចាប់អារម្មណ៍ងាកមកប្រើមធ្យោបាយបង្កើនការលក់តាមប្រព័ន្ធអេឡិចត្រូនិចដែលយើងហៅថា eCommerce & Mobile Commerce។

ដំបូងយើងត្រូវមកស្គាល់សិន ថាអ្វីទៅជា Mobile Commerce?
Mobile Commerce ជា​ដំណើរការទិញលក់ តាមទូរសព្ទ ឬ ឩបករណ៍អេឡិចត្រូនិចផ្សេងទៀត ដូចជា Ipad ឬ Tablet។ ភាពជោគជ័យនៅក្នុងទីផ្សារបច្ចុប្បន្ន ពឹងផ្អែកទៅលើការឈានមុខគេនៃបច្ចេកវិទ្យា ដែលក្នុងនោះរួមមាន eCommerce & Mobile Commerce ។

Mobile Commerce បាននិងកំពុងផ្លាស់ប្តូរអោយអាជីវកម្មនៅលើ អនឡាញ ខិតទៅកាន់តែជិតអតិថិជនរបស់ពួកគេ ដូច្នេះម្ចាស់អាជីវកម្មទាំងនោះកាន់តែមានឱកាសច្រើនដើម្បីបង្កើនការលក់ និង លើកកម្ពស់អាជីវកម្ម។

ខាងក្រោមនេះជាស្ថិតិពីការលក់ទំនិញតាមទូរសព្ទដៃគិតជាភាគរយពីឆ្នាំ 2016 ដល់ 2021៖

ការលក់រាយតាមទូរស័ព្ទចល័តកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ន ១/៣ នៃប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចទាំងអស់ត្រូវបានធ្វើឡើងដោយទូរស័ព្ទចល័តហើយដូចដែលអ្នកអាចឃើញនៅក្នុងក្រាហ្វិចអត្រានេះនឹងកើនឡើងក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ គេរំពឹងថា នៅឆ្នាំ 2021 ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិចលើទូរសព្ទដៃនឹងកើនឡើងរហូតដល់ 72.9%។

ដូច្នេះអាជីវកម្មដែលមានតែនៅហាងផ្ទាល់ អាចដួលដោយសារអានុភាពឌីជីថលទេ?

ប្រភព៖  Emarketer, Weareparkfield

LEAVE A REPLY

Please enter your comment!
Please enter your name here