ខណៈពេលដែលសេដ្ឋកិច្ចសកលកំពុងស្ថិតក្រោមឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ការមកដល់នៃឧស្សាហកម្ម ៤.០ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ អ្វីដែលកាន់តែរំជើបរំជួលទៅទៀតនោះ វិបត្តិពិភពលោក (កូវីដ-19) បានផ្ទុះឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើអោយ បច្ចេកវិទ្យាឌីជីថលកាន់តែក្លាយជាតម្រូវការយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០នេះ ដូចជា៖ តម្រូវការបង្កើត App កម្ម៉ង់ទំនិញ សេវាដឹកជញ្ជូន App តាមដានសុខភាពជាដើម ការបណ្តុះបណ្តាលប្រើកម្មវិធី Conference Call (Google Meet,...