តើ L’Oréal ផ្សារភ្ជាប់បច្ចេកវិទ្យា AI និង សម្រស់តាមរបៀបណា?

0
16751

កាលពីឆ្នាំ 2012 ក្រុមហ៊ុនLOréal បានបង្កើតព្រិត្តិការណ៍ប្រមូលផ្តុំអ្នកបច្ចេកវិទ្យា (Technology Incubator) ដើម្បីបង្កើតបច្ចេកវិទ្យាAIសម្រស់ដោយផ្តោតលើការធ្វើវិនិច្ឆ័យស្បែកតាមប្រព័ន្ធឌីជីថល។

ជាលទ្ធផលនៅកំឡុងឆ្នាំ 2015 ក្រុមអ្នកបច្ចេកទេសបានដាក់អោយប្រើប្រាស់នូវកម្មវិធីទូរសព្ទដៃមួយឈ្មោះថា “Makeup Genius”  ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចមើលពណ៌សក់ និង ការតុបតែងមុខដោយខ្លួនឯងមុនពេលទិញផលិតផលពិតយកមកប្រើ៊ដោយគ្រាន់តែបង្ហោះរូប Selfie ចូលទៅក្នុង Website ឬ កម្មវិធីទូរសព្ទនោះដើម្បីសាកល្បងលើគ្រឿងសំអាង ឬ ពណ៌សក់ដែលសាកសមនិងមុខមាត់។

នៅឆ្នាំ២០១៧ក្រុមអ្នកបច្ចេកទេសមួយក្រុមទៀតដែលមាន លោក Withings និង Kérastase​ ក៏បានបង្កើតក្រាស់សិតសក់ដ៏ឆ្លាតវៃ  “Smart Hairbrush”​ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការសម្រាប់អ្នកដែលចង់កាត់បន្ថយសក់ខូច សក់ឆេះ។ ក្រាស់នោះ ប្រើ Sensor, ឧបករណ៍វាស់ល្បឿន Accelerometer, gryroscope, Microphone, Bluetooh និង Wifi​ ដើម្បីអាចផ្តល់ពត៌មានដល់អ្នកប្រើប្រាស់អំពីរបៀបថែរក្សាសក់អោយបានល្អបំផុតតាមរយៈទូរសព្ទដៃ។

កាលពីដើមឆ្នាំ 2018 L’Oréal បានទិញយកបច្ចេកវិទ្យាវិនិច្ឆ័យស្បែក AI-Powered Skin Diagnostic ពី ModiFace  ហើយបានដាក់កម្មវិធីទី១ ឈ្មោះ Vichy Skin Consult AI អោយអតិថិជនប្រើប្រាស់នៅកាណាដា កាលពីដើមខែ មករា 2019 ហើយនឹងដាក់បង្ហាញ Skin Consult AI នៅលើគេហទំព័រម៉ាកល្បីៗទូទាំងទាំងពិភពលោកនៅចុងឆ្នាំនេះ។

Skin Consult AI នោះនឹងវិភាគយ៉ាងលំអិតនូវ ស្នាមជ្រីវជ្រួញបណ្តាលមកពីភាពចាស់នៃស្បែកដោយឆ្លងកាត់ដំណាក់កាលសំខាន់ៗ៣យ៉ាង៖
១. Upload រូប Selfie នៅលើគេហទំព័ររបស់ម៉ាកយីហោគ្រឿងសំអាង

២. បច្ចេកវិទ្យាក៏ធ្វើការពិនិត្យយ៉ាងលំអិតទៅលើ ៧ ចំណុចដូចជា៖ ស្នាមជ្រួញក្រោមភ្នែក ស្នាមអុចខ្មៅ ការវិវត្តិន៍របស់កោសិកា និង ភាពជរានៃស្បែក ។ល។ 

៣. បន្ទាប់មកមិត្តនារីនឹងដឹងពីប្រភេទផលិតផលថែរក្សានិងព្យាបាលស្បែកដែលត្រូវនឹង
សភាពស្បែករបស់ខ្លួនដើម្បីប្រើជាប្រចាំតាមតម្រូវការ។



បើយោងតាមការចុះផ្សាយរបស់ L’Oréal បានអោយដឹងទៀតថាបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃមួយនេះ ត្រូវបានបង្កើតនិងស្រាវជ្រាវដោយវិស្វករកុំព្យូទ័រជិត70 នាក់របស់ក្រុមហ៊ុន ModiFace សហការជាមួយក្រុមអ្នកស្រាវជ្រាវរបស់ L’Oréal ប្រើរយៈពេលអស់ 15 ឆ្នាំក្នុងការស្វែងរកមូលដ្ឋានទិន្នន័យពីភាពជរានៃស្បែក។

ក្រោយពីទិញយកទាំងស្តុកទិន្នន័យពី ModiFace ហើយ L’Oréalធ្វើការ Update អោយកាន់តែប្រសើរហើយចាយលុយយ៉ាងសំបើមក្នុងការផ្សព្វផ្សាយដោយឥលូវនេះចំណាយ 38 ភាគរយនៃថវិកាសរុបសម្រាប់យុទ្ធនាការឌីជីថល។ ក្នុងនោះផងដែរ L’Oréal​ បានដាក់អោយប្រើប្រាស់នៅបណ្តាប្រទេសប៉ែកអាសុី និងអុឺរុ៉បមួយចំនួន នូវកម្មវិធីទូរសព្ទឈ្មោះ “Style My Hair” ក៏ប៉ុន្តែគួរអោយស្តាយ កម្ពុជាពុំត្រូវបានគេជ្រើសរើសអោយប្រើនៅឡើយ។

ប្រភព៖ Formbe Magazine, New  York Time & loreal

 

LEAVE A REPLY

Please enter your comment!
Please enter your name here