តើត្រូវធ្វើដូចម្តេចខ្លះដើម្បីបើកហាងអនឡាញបាន?

0
3140

ដើម្បីបើកហាងនៅលើ Shopify បាន អ្នកត្រូវជ្រើសរើសកញ្ចប់គម្រោង (Plan) ប្រចាំខែ ឬ Free និងផលិតផលដែលចង់លក់ បន្ទាប់មកចុះឈ្មោះបង្កើតគណនីរួចបញ្ចូលផលិតផល។ ខាងក្រោមនេះជារបៀបចុះឈ្មោះបង្កើតគណនី៖

វាយពាក្យ  shopify.com​ អ្នកនឹងឃើញផ្ទាំងបែបនេះ ចុចលើប៊ូតុង “Start free trial” ឬឆែកមើលពីតម្លៃ(Pricing)ជាមុនក៏បាន។

បន្ទាប់មកបំពេញទំរង់ចុះឈ្មោះដើម្បីបង្កើតគណនី ហើយវាយបញ្ចូលព័ត៌មានដែលគេទាមទារ។ ឈ្មោះហាងរបស់អ្នកត្រូវមានភាពជាក់លាក់ បើមិនអញ្ចឹងទេ Shopify នឹងអោយអ្នករើសឈ្មោះផ្សេង។

បន្ទាប់ពីបំពេញឈ្មោះហាងរួច ចុចលើពាក្យ “Create your store”។

អ្នកត្រូវបំពេញព័ត៌មានលំអិតដោយ Shopify នឹងសួរអ្នកថា តើអ្នកមានបំណងចង់លក់អ្វី? ប្រសិនបើអ្នកគ្រាន់តែសាកល្បង ដើម្បីចង់ដឹងថា Shopify ត្រូវនឹងអ្វីដែលអ្នកកំពុងស្វែងរកឬអត់ អ្នកអាចជ្រើសយក “I’m just playing around” បន្ទាប់មកបំពេញប្រាក់ចំណូល និងព័ត៌មានផ្សេងៗ។

ចំណុចនេះសំខាន់ ព្រោះថាឈ្មោះ អាសយដ្ឋាន ប្រទេស និង លេខទំនាក់ទំនងសុទ្ធជាព័ត៌មានសម្រាប់ទទួលប្រាក់។ បន្ទាប់ពីបំពេញរួច ចុចពាក្យ Enter my store. នោះអ្នកនឹងឃើញផ្ទាំងបែបនេះ។

តោះ!សាកល្បងបង្កើតហាងទាំងអស់គ្នា! (To be continued…)

អត្ថបទទាក់ទង៖ អ្វីទៅជា Shopify?

LEAVE A REPLY

Please enter your comment!
Please enter your name here