តិចនិចខ្លះៗដែល AI (Artificial Intelligence) ជួយអាជីវកម្មកាន់តែឆ្លាតវៃ

2
40664

ស្របពេលដែលឧស្សាហកម្ម ៤.០ នឹងនាំកម្ពុជាឆ្ពោះទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិ និងផ្លាស់ប្តូរទិន្នន័យក្នុងបច្ចេកវិទ្យាផលិតកម្ម​ ម្ចាស់អាជីវកម្មធំៗទាំងឡាយកំពុងផ្តោតយ៉ាងសំខាន់មកលើបច្ចេកវិទ្យា AI (Artificial Intelligence)។ 

AI គឹជា បច្ចេកវិទ្យាស្មាន (Prediction Technology) ដែលត្រូវបានគេបង្រៀនអោយយល់ច្បាស់ពីទិន្នន័យ (Data) ហើយយកមកប្រើប្រាស់ជាស្វ័យប្រវត្តិ។​ ក្នុងនោះផងដែរបច្ចេកវិទ្យា AI ជួយធ្វើអោយអាជីវកម្មដើរយ៉ាងលឿនតាមរបៀបឆ្លាតវៃដូចក្រុមហ៊ុនធំៗ  Google, Apple ឬ Amazon ជាដើម។ល។

ធ្លាប់ដឹងអត់ថាទូរសព្ទម៉េចក៏ចេះបំពេញពាក្យពេញ នៃពាក្យដើមដែលយើងវាយបញ្ចូល?​ ហើយម៉េចបាននៅលើគេហទំព័រមួយចំនួននៅកម្ពុជាយើងដូចជាក្រុមហ៊ុន smart Cellcard មានអ្នកឆ្លើយសាររហ័សម្លេះ? ចម្លើយនោះគឺថា គេប្រើ AI ហ្នឹងឯង។ 

ខាងក្រោមនេះជាវិធីដែល AI​ អាចជួយអោយក្រុមហ៊ុនរបស់អ្នកដំណើរការដោយមានប្រសិទ្ធភាព និង​កែលម្អនូវរាល់ចំនុចខ្វះខាតកន្លងមក៖

1. ប្រើអុីម៉ែល Marketing តែអោយឆ្លាតជាងមុន

​​តើអ្នកធ្លាប់បានទទួល Email ដែលគេសរសេរនៅលើចំណងជើងថា “Come Back, We miss you” នៅពេលដែលអ្នកខានចូលទិញទំនិញក្នុងហាងគេ ឬ តាមគេហទំព័រអស់មួយរយៈដែរឬអត់? បើធ្លាប់ នេះគេហៅថា AI នឹងហើយ។ បើអ្នកមានទាំងហាងលក់ទំនិញផ្ទាល់ មធ្យោបាយល្អបំផុតគឺប្រមូលអាសយដ្ឋានអុីម៉ែល នៅពេលគេឆូតកាតទិញទំនិញ។ ប្រសិនបើអ្នកជាអ្នកលក់រាយតាមអ៊ីនធឺណែត អ្នកអាចចាប់យកអាសយដ្ឋានអុីម៉ែលពេលគេចូលចុះឈ្មោះ ឬ ទិញទំនិញហើយបំពេញពត៌មានទាំងនោះ។ ពេលបានអាស័យដ្ឋានអុីមែលអតិថិជនបានហើយ អ្នកអាចប្រើ MailChimp ដើម្បីចងអតិថិជនជាក្រុមៗ។ ឩទាហរណ៍ អតិថិជនណាទិញជាប្រចាំ អតិថិជនណាទិញយូរៗម្តង ដោយកំណត់អោយវាផ្ញើរអុីម៉ែលចេញជាស្វ័យប្រវត្តិរាល់ពេលមានកម្មវិធីពិសេសៗដូចជា ថ្ងៃកំណើតអតិថិជន ឬខួបគម្រប់ប៉ុន្មានឆ្នាំដែលពួកគាត់ជាអតិថិជនរបស់អ្នក។ល។

2. កាត់បន្ថយការងារច្រំដែលៗ

សម្រាប់អ្នកដែលធ្វើការផ្នែកលក់ មានTools ជាច្រើនសម្រាប់ជាជំនួយ​ មានតែអ្នកវិញទេដែលមិនដឹងថាប្រើមួយណា ពេលណា។

ឩទាហរណ៍​៖ បើអ្នកស្វែងរកមធ្យាបាយជួយកាត់បន្ថយការចំណាយពេលរៀបចំប្រជុំថា គួរប្រជុំចាប់ពីពេលណាដល់ពេលណាដើម្បីអោយត្រូវនឹងពេលវេលារបស់សមាជិកទាំងអស់ អ្នកអាចប្រើបច្ចេកវិទ្យា AI  ដែលអាចជួយរៀបចំម៉ោងប្រជុំបានលឿន ហើយអាចជួយអោយក្រុមការងារមានពេលវេលាច្រើនផ្តោតទៅលើរឿងសំខាន់ ជាជាងចំណាយពេលច្រើនអត់ប្រយោជន៍។

3. ត្រូវច្បាស់ជាមួយបញ្ហាបច្ចេកទេស

លក់ឥវ៉ានអនឡាញតាមឆាតសុខៗ ស្រាប់តែរអាក់រអួល ផ្ញើរសម្លេងអត់បាន ឬឆ្លើយសារភ្ញៀវពុំទាន់​ ប៉ុន្តែអ្នកមិនចេះពីរបៀបដាក់អោយឆ្លើយសារស្វ័យប្រវត្តិ ក៏អាចធ្វើអោយបាត់បង់អតិថិជនផងដែរ។ ដូច្នេះត្រូវបង្កើនស្វែងរកដំណោះស្រាយអោយបានច្រើនក្នុងផ្នែកបច្ចេកទេស ហើយប្រសិនបើអ្នកពុំចេះពីការងារទាំងនោះ អ្នកត្រូវរកអ្នកឯកទេសនៅក្បែរជាចាំបាច់។

4. ជៀសពីប្រើមនុស្សមកជា Chatbot វិញ 

បើអ្នកអត់មានក្រុមផ្នែកលក់ដែលរហ័សរហួនទេ កុំអាលអស់សង្ឃឹមអី នៅមាន Tools ជាច្រើនសម្រាប់អ្នក។ ជាទូទៅ ក្រុមហ៊ុនស្តង់ដា  អ្នកគួរតែមានគេហទំព័រ ហើយភ្ជាប់ជាមួយ Chatbot ដែលវាហាក់ដូចជាអ្នកមានបុគ្គលិកចាំធ្វើការអោយ 24ម៉ោង​ ពេញមួយសប្តាហ៍យ៉ាងដូច្នេះដែរ។ Chatbot គឺជាកម្មវិធីឆ្លើយសារស្វ័យប្រវត្តិ​ រហ័ស និង​ ឆ្លាតវ៉ៃ ដែលមានអតិថិជនជាច្រើនពេញចិត្ត។ បើតាមការសិក្សាបានអោយដឹងថា 53% នៃអតិថិជនចូលចិត្តប្រើ អនឡាញឆាត មុនពេលទូរសព្ទទៅក្រុមហ៊ុនតែម្តង។ លោកអ្នកអាចសាកល្បងជាមួយ Chatbot ឈ្មោះ WhosOn ប៉ុន្តែប្រសិនបើក្រុមហ៊ុនអ្នក មានត្រឹមតែផេកហ្វេសប៊ុក ទេ អ្នកអាចប្រើ Chatfuel ដើម្បីភ្ជាប់ទៅកាន់ Messanger អោយឆ្លើយសារស្វ័យប្រវត្តិ។ 

5. ​​សរសេរមាតិការដោយភាពឆ្លាតវៃ

អ្នកក៏អាចតាមដានដឹងថា អ្នកប្រើប្រាស់(User) មកមើលគេហទំព័ររ​បស់អ្នកក្នុងបំណងអ្វី ហើយមានទម្លាប់យ៉ាងម៉េចដែរ តាមរយៈការប្រើ AI Tool ដែលមាននៅមាតិកាទីផ្សារ(Content Marketing)។
ការយល់ដឹងដ៏មានតម្លៃទាំងនេះអាចជួយអ្នកកាន់តែយល់ច្បាស់ពីអតិថិជន​ ហើយអ្នកជំនាញទីផ្សារប្រហែល 80% និយាយថា មាតិការដែលបានកែអោយសុីជម្រៅចំគោលដៅ មានប្រសិទ្ធភាពជាងមាតិការទូទៅ ដូច្នេះប្រើមធ្យោបាយនេះ និង ភាពវ័យឆ្លាតនៃជំនួញអាចជួយជម្រុញអាជីវកម្មអោយដល់គោលដៅបានលឿន។

6. បញ្ចូល AI នៅក្នុងដំណើរការជ្រើសរើសបុគ្គលិក 

ចំនុចសំខាន់ចុងក្រោយនៃអាជីវកម្មជាកន្លែងដែល AI កំពុងដើរសំដៅទៅយឺតៗ គឺ ផ្នែកធនធានមនុស្ស។ ការរើសបុគ្គលិកបានត្រូវ គឺជាការវិនិយោគដ៏ធំធេងហើយរកបានមកវិញនូវចំណូលដ៏លើសលប់ដល់អាជីវកម្មរបស់អ្នក។​​​ ដូច្នេះដើម្បីវែករកបេក្ខភាពដ៏សាកសមបានលឿនគឺត្រូវស្វែងរក AI អោយជួយ។  ឩទាហរណ៍៖ Chatbot Talla អាចធ្វើអោយដំណើរការសំភាសន៍កាន់តែប្រសើរឡើងតាមរយៈការផ្តល់នូវសំណួរដែលមានមូលដ្ឋានទិន្នន័យលើលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន (Personal Interview) ជាមុនបន្ទាប់មកចាំហៅមកសំភាសន៍ផ្ទាល់។

សរុបមក ខណៈដែលអ្នករកសុីមិនថា តូច ធំ កំពុងចាប់យកប្រយោជន៍ដែលបានមកពី AI ម្ចាស់អាជីវកម្មដែលអត់ខ្វល់សោះ ត្រូវប្រុងប្រយ័ត្នបន្តិច។ មិនថាផ្លូវណាដែលអ្នកខ្វះចន្លោះទេ AI គឺនៅទីនោះដើម្បីបំពេញ ហើយវាអាចជួយសន្សំពេលវេលា និង ធនធានអោយអ្នក។ ហើយវាពិតជាមានសក្តានុពលធ្វើឱ្យជិវិតយើងកាន់តែសាមញ្ញ ងាយស្រួល ហើយអាជីវកម្មកាន់តែមានប្រសិទ្ធភាព និង ចំណេញ។

ប្រភព៖ https://articles.bplans.com/

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here